Cctimesw1140xh150cm copy

សម្តេចហ៊ុន សែន៖ "ការមិនយកនិស្សិតខ្មែរចេញពីចិន គឺជាការសម្រេចចិត្តត្រូវ"

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបជុំគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៣០០នាក់មុនចេញទៅព្យាបាលជំងឺកូវីដ-១៩នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២០។

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានគូសបញ្ជាក់ថា ការសម្រេចចិត្តមិននាំយកក្រុមនិស្សិតខ្មែរចេញពីក្រុងវូហាន ប្រទេសចិន គឺជាការសម្រេចចិត្តមួយដែលត្រឹមត្រូវ។ សម្តេចហ៊ុន សែន ថែមទាំងសម្តែងពីមោទនភាពចំពោះការសម្រេចចិត្តរបស់សម្តេចថែមទៀតផង។

នៅក្នុងពិធីជួបជុំគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៣០០នាក់មុនចេញទៅព្យាបាលជំងឺកូវីដ-១៩នៅព្រឹកនេះ សម្តេចហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្រេចថា ជាការសម្រេចចិត្តត្រឹមត្រូវនេះ គឺដោយសារតែក្រុមនិស្សិតខ្មែរ២៣នាក់នៅចិន គ្មាននរណាម្នាក់ឈឺ ឫស្លាប់ឡើយមកដល់ពេលនេះ ស្របពេលដែលប្រទេសចិនបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិន។

ជាមួយគ្នានេះ សម្តេចហ៊ុន សែន ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា ប្រសិនបើកម្ពុជាសម្រេចដឹកជញ្ជូននិស្សិតខ្មែរពីប្រទេសចិនមកកាន់កម្ពុជានោះ គឺនឹងមានកំហុសពីរ។ ទីមួយ គឺនាំជំងឺចូលមកប្រទេសកម្ពុជា និង ទីពីរ ជាបំផ្លិចបំផ្លាញចំណងទាក់ទងរវាងកម្ពុជា និងចិន៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង