ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ មីនានេះ រាជរដ្ឋាភិបាលបានត្រៀមបន្ទប់បម្រុងចំនួនជាង៣ពាន់បន្ទប់ ហើយចំនួននេះ គឺកើនឡើងបន្ទាប់ពីមានបទបញ្ជាពីរាជរដ្ឋាភិបាល។ការថ្លែងរបស់សម្តេច ហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
សម្រាប់នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យ៤សម្រាប់ទទួលព្យាបាលជំងឺកូវីដ-១៩។