ស្វាយរៀង៖ កម្មករជាច្រើនរយនាក់នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី ២៦ ឧសភានេះ បាននាំគ្នាទម្លុះបារារបស់អាជ្ញាធរខេត្តស្វាយរៀងមិនព្រមសហការយកសំណាក។ការទម្លុះនេះ គឺបន្ទាប់ពីរកឃើញថា មានកម្មករប្រមាណជិត៦០នាក់វិជ្ជមានកូវីដ-១៩។
ហេតុការណ៍នេះ បានកើតឡើងនៅនៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង។អាជ្ញាធរសម្រេចធ្វើតេស្តកម្មករ ប្រមាណជិត១ពាន់នាក់ ក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩។
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់កម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សូមធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព និងត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងករណីខ្លួនមានការសង្ស័យ។