ភ្នំពេញ៖ក្រុមការងាររបស់ផលិតកម្មអិលឌីអីធើធេនមេនចំនួន៣ នៅថ្ងៃទី ២៤ ឧសភានេះ បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩។នេះបើយោងតាមការជូនដំណឹងរបស់ផលិតកម្មអិលឌីអីធើធេនមេន។
យោងតាមសេចក្តីប្រកាសរបស់ផលិតកម្មអិលឌីអីធើធេនមេន បានសរសេរយ៉ាងដូច្នេះថា "ក្រុមការងាររបស់ផលិតកម្មអិលឌីអីធើធេនមេន មាន៣នាក់រកឃើញវិជ្ជមានកូវីតថ្ងៃនេះដែលមានឈ្មោះ គង់ ឌីណា រកឃើញវិជ្ជមានម្សិលមិញ ឈ្មោះ សុខឡេង , សឿន វិចិត្រ រកឃើញវិជ្ជមានព្រឹកនេះ"។
ផលិតកម្មអិលឌីអីធើធេនមេន បានអំពាវនាវដល់ អ្នកដែលបានជួបអ្នកទាំងបីខាងលើឫក៏បានប៉ះពាល់ផ្ទាល់ជាមួយពួកគាត់សូមមេត្តាទៅធ្វើតេស្ត៕