Cctimesw1140xh150cm copy

ខេត្តព្រះសីហនុបញ្ចប់តំបន់លឿងទុំមុនកំណត់ និងពង្រីកតំបន់លឿង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ រូបភាព ( លោក ឃៀង ភារម្យ) 

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងបញ្ចប់តំបន់លឿងទុំនៅក្រុងមុនកាលកំណត់ និងពង្រីកតំបន់លឿង ទីតាំងក្រហម ទៅស្រុកព្រៃនប់ដែលទើបមានការរាលដាលថ្មី ព្រមទាំងបង្កើនវិធានការផាកពិន័យទៅការល្មើសបំរាមទាំងឡាយដែលបានដាក់ចេញ សំដៅកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ 

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ បានធ្វើកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាមរយៈវិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ មានដូចជាការបិទខ្ទប់ក្រុងព្រះសីហនុ ការកំនត់តំបន់ក្រហម និងតំបន់លឿងទុំ ការកាត់បន្ថយតំបន់លឿងទុំ និងតំបន់លឿង។

ឯកឧត្តមបន្តថា  ជាលទ្ធផលគឺការឆ្លងរាលដាលបានធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះដើម្បីសម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសម្រេចបញ្ចប់តំបន់លឿងទុំមុនកាលកំណត់ចេញពីក្រុងព្រះសីហនុ ដោយប្តូរមកជាតំបន់លឿងវិញ និងពង្រីកតំបន់លឿង ទីតាំងក្រហម ទៅស្រុកព្រៃនប់ដែលទើបមានការរាលដាលថ្មី ព្រមទាំងបង្កើនវិធានការផាកពិន័យទៅការល្មើសបំរាមទាំងឡាយដែលបានដាក់ចេញ សំដៅកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង