Cctimesw1140xh150cm copy

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអនប្រគល់អំណោយ និងសម្ភារៈមួយចំនួនជូនមន្ទីរពេទ្យហ្លូងម៉ែ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ឧសភានេះ បានចាត់ឲ្យលោក ប៉េង ពោធិ៍នា បាននាំយកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

ថ្លែងក្នុងឱកាសនោះ លោក ប៉េង ពោធិ៍នា ក៏បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រង មន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅក្នុងស្ថានការដ៏លំបាក ជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានចាត់តំណាងនាំយក នូវស្បៀង អាហារទំនុកបម្រុង និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឲ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យនាពេលនេះ។

លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ ក៏បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ ក្នុងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ។ សកម្មភាពទាំងនេះបានបង្ហាញអំពីការចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការយកចិត្តទុកដាក់ រួមដៃគ្នាជាមួយវិស័យសុខាភិបាល ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ។

លោក ប៉េង ពោធិ៍នា ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យ សូមបន្តការខិតខំយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា អំណោយដែលនាំមកនៅពេលនេះ រួមមាន៖ ម៉ាស់ពេទ្យ ៤៥,០០០ម៉ាស់, អង្ករ ៥០០គីឡូក្រាម, ទឹកសុទ្ធ ២០កេស, មី ២០កេសតូច, ទឹកស៊ីអ៊ីវ ២៤០ដប, ទឹកត្រី ២៤០ដប, អាល់កុល ៥កាន និងថវិកាមួយចំនួនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង