Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ខេត្តកណ្តាល ត្រៀមយកសាលាចំនួនពីរកន្លែង សម្រាប់ដាក់អ្នកឆ្លងកូវីដ ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ ១៩។ 

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល បានប្រកាសត្រៀមយកសាលាចំនួនពីរកន្លែង សម្រាប់ដាក់អ្នកឆ្លងជំងឺកូវីដ ១៩ ខណៈពេលដែលបច្ចុប្បន្នកម្ពុជាមានការឆ្លងនូវជំងឺឆ្លងនេះ ទូទាំងប្រទេស សរុប ៨៦ ករណី។នេះបើយោងតាមប្រសាសន៍របស់លោកគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ ១៩ និងវិធានការចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីប្រទេសថៃ។

លោកគង់ សោភ័ណ្ឌ បានថ្លែងថា « ខេត្តកណ្តាលគ្រោងនឹងយកសាលារៀនចំនួន ០២កន្លែង ដើម្បីត្រៀមក្នុងករណីមានការឆ្លងធ្ងន់ធ្ងរ សំរាប់ជាកន្លែងដាក់ និងព្យាបាលអ្នកជម្ងឺកូវីដ១៩ ក្នុងខេត្តកណ្តាល »។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញអោយមន្ទីរអង្គភាពពាក់ព័ន្ឋ និង អភិបាលក្រុង ស្រុកត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដំគ្នា ចេញក្រៅពាក់ម៉ាស់អោយបានត្រឹមត្រូវ និងការបង្កានៃការឆ្លងវិរុសកូវីដ១៩នេះ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នៅថ្ងៃទី២៣ មីនានេះ បានដាក់ចេញវិធានការឱ្យរដ្ឋបាល និង មន្ទីរសុខាភិបាលតាមខេត្តទាំងអស់ ជ្រើសរើសអគាររបស់សាលារៀន ដើម្បីធ្វើជាកន្លែងត្រៀមបង្ការចាំទទួលអ្នកជំងឺCovid-19 ដោយតម្រូវឱ្យមានការបំពាក់សម្ភារៈបរិក្ខារពេទ្យ,បណ្តាញទឹក,ភ្លើង ឱ្យបានរួចរាល់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង