Cctimesw1140xh150cm copy

មន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រីម្នាក់វិជ្ជមានកូវីដ ខណៈទើបចាក់វ៉ាក់សាំងដូសទី២ហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ទីស្តីការគណៈរដ្ឋមន្ត្រី (រូបភាព៖ ទីស្តីការគណៈរដ្ឋមន្ត្) 

ភ្នំពេញ៖ លោកជំទាវ មាស សាឯម រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ ៧១ឆ្នាំ មានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តចំនួន២លើក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី៣ ខែឧសភា លោកជំទាវ មាសសាឯម ដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ ៧១ឆ្នាំ បានទៅចាក់ វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត ។ លោកជំទាវចាប់ផ្ដើមមិនស្រួលក្នុងខ្លួននៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់ លោកជំទាវដែលមានតាំងនៅផ្ទះលេខ២១ ផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលោកជំទាវបានលទ្ធផលវិជ្ជមាន។

ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មក លោកជំទាវ មាសសាឯម ដានី មិនបានមកបំពេញ ការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី ទេ ។ ដូចនេះ ទីស្ដីការគណៈរដ្ឋមន្រ្តីបានអំពាវនាវឱ្យអ្នកទាក់ទងផ្ទាល់ជាមួយលោកជំទាវ ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាល បានកំណត់ ដូចជា មន្ទីរពេទ្យខ្មែរ-សូវៀត, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាព ចាក់អង្រែក្រោម ជាដើម ។

ចំពោះអ្នកទាក់ទងដោយប្រយោលជាមួយលោកជំទាវ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដាន

សុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាព ខុសធម្មតា សូមទំនាក់ទំនងទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង