Cctimesw1140xh150cm copy

ខេត្តរតនគិរីរកឃើញអ្នកឆ្លងកូវីដ-១៩ជាលើកដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រតនគិរី៖ រដ្ឋបាលខេត្តរតនគីរី នៅថ្ងៃទី ៩ ឧសភា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាលើកដំបូងនៅក្នុងខេត្តរបស់ខ្លួន លើបុរស២នាក់។ការរកឃើញនេះ បន្ទាប់ពីលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស ដែលបានធ្វើឡើងដោយក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។

បើតាមសេចក្តីប្រកាសព័ត៌មាន ករណ៍វិជ្ជមានកូវីដ-១៩ លើពលរដ្ឋជនជាតិខ្មែរ ចំនួន០២នាក់ ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ មានឈ្មោះ ឈ្មោះ នឹម អេង ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រីដៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ មុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ និង ឈ្មោះ គង់ វីន ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រែសង្គម ឃុំត្រពាំងក្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាអ្នកកម្មករលើឥវ៉ាន់ក្រុមហ៊ុនដឹកជញ្ជូនJ&T ទីតាំងទំនប់កប់ស្រូវ។

អ្នកជំងឺទាំង០២នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល ស្ថិតនៅសាលាវិទ្យាល័យត្រពាំងក្រហម ភូមិបីត្រពាំងក្រហម ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី ហើយក្រុមការងារបាននឹងកំពុងបន្តស្រាវជ្រាវរក អ្នកពាក់ព័ន្ធខាងលើនេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​ រតនគិរី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង