ខេត្តព្រះសីហនុ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២២ មីនានេះ បានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន៣១ករណីបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងចាត់វិធានការយ៉ាងតឹងរឹង ដើម្បីធ្វើការយាមកាមមិនឱ្យមនុស្សចូលទៅក្បែរតំបន់ឆ្លងនោះ។
បើតាមអាជ្ញាធរខេត្តបានឱ្យដឹងថា អ្នកឆ្លងទាំង៣១នាក់នោះ មានជនជាតិបារាំងចំនួន២៩ នាក់ និង បុគ្គលិកនៅក្នុងសណ្ឋាគារចំនួន២នាក់។ បច្ចុប្បន្នអាជ្ញាធរខេត្ត បានចេញសេចក្តីប្រកាសបិទសណ្ឋាគារនោះ ជាបណ្តោះអាសន្ន។