
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បិទបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយជោគជ័យហើយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយលទ្ធផលធ្វើតេស្តចំនួន៤លើក អវិជ្ជមានមេរោគកូវីដ១៩។
តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ជនរួមជាតិយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ»។
សម្តេចបានបន្តថា «មុនទៅឥណ្ឌូនេសុី និងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត ៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាល ដែលគ្រប់គ្នាត្រូវតែគោរព»៕