Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

និសិ្សតមួយចំនួនសម្រេចចិត្តទៅស្រុកកំណើត ក្រោយសាលាបិទ និងមានការផ្ទុះកូវីដនៅកម្ពុជា

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្យ
/

ភ្នំពេញ៖ក្រសួងអប់រំបានចេញសេចក្ដីប្រកាសឲ្យមានការឈប់សម្រាក់វ៉ាកងតូចមុនពេលកំណត់ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩។ និស្សិតមួយចំនួនបានសម្រេចចិត្តចេញពីភ្នំពេញទៅស្រុកកំណើត ដើម្បីការពារការឆ្លងនូវជំងឺនេះ។និស្សិតខ្លះយល់ថា ទៅស្រុកគឺជាការល្អ ព្រោះអាចគេចពីជំងឺនេះ។ នេះបើតាមការយល់ឃើញរបស់និស្សិតមួយចំនួន ផ្ដល់កិច្ចសម្ភាសន៍មកកាន់ ស៊ីស៊ីថែមស៍។

ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យកម្ពុជា កញ្ញា ទិត្យ មើញលី ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង និយាយថា៖«មូលហេតុទីមួយដែលខ្ញុំសម្រេចចិត្តទៅស្រុកកំណើត ក៏ព្រោះតែសាលាបានផ្អាកបណ្ដោះអាសន្ន ណាមួយស្ថានភាពនៅពេលបច្ចុប្បន្នអត់សូវល្អ គឺថាច្រួលច្របល់។ ម្យ៉ាងបើទៅស្រុកគឺជាការល្អ ព្រោះអាចគេចពីជំងឺនេះ ណាមួយនៅឯស្រុកកំណើតមិនសូវមានទីប្រជុំជន និងមនុស្សច្រើនដូចនៅភ្នំពេញទេ»។

មើញលីបន្តថា ស្ថានភាពនៅពេលនេះគឺពិបាកនិយាយណាស់ ព្រោះរកឃើញអ្នកឆ្លងកើនជាបន្តបន្ទាប់ ណាមួយមិនទាន់មានវ៉ាក់សាំង និងសម្ភារៈគ្រប់គ្រាន់ដើម្បីទប់ស្កាត់ដូចប្រទេសគេ។

សម្រាប់វិធីការពារវិញ និស្សិតរូបនេះប្រាប់ថា រូបគេផ្ទាល់គឺមានតែការពារខ្លួនដូចជាការលាងដៃនឹងទឹកអាកុល មិនដើរទៅណាឆ្វេចឆ្វាច ហើយបើចេញក្រៅគឺពាក់មាស់ក្រាស់ៗ ពេលទៅទីប្រជុំជន ហើយ ក៏បាននិយាយពីការឡើងថ្លៃម៉ាស់ ដែលជាហេតុពិបាកក្នុងការការពារខ្លួនដែរ។

និស្សិតឆ្នាំទី៣ រូបនេះនិយាយទៀតថា រូបគេថែទាំងសុខភាពផ្លូវកាយនឹងផ្លូវចិត្ត ទោះបីជាភ័យតិចៗមែន ក៏មិនមានការភិតភ័យ ឬស្លន់ស្លោរអ្វីទេខ្លាំងទេ ព្រោះខ្លួនបានការពារខ្លួន ដោយមិនដើរទៅណាផ្ដេសផ្ដាសដែរ ហើយគិតថាជំងឺនេះមើលជា ព្រោះប្រទេសគេធ្វើបាន នឹងសង្ឃឹមថាប្រទេសកម្ពុជាក៏អាចធ្វើបានដូចគេដែរ។

ចំណែក និស្សិតឆ្នាំទី៤ នៃសាលាមួយក្នុងទីក្រុងភ្នំពេញ លោក គង់ លីហេង យល់ឃើញថា ការសម្រេចចិត្តទៅស្រុកកំណើតវិញ ដោយសារស្ថានភាពជុំវិញខ្លួននិងការបារម្ភពីសំណាក់គ្រួសារដោយគាត់ចង់ឲ្យត្រឡប់ទៅស្រុកកំណើតមួយរយ: ណាមួយជាការល្អផងដែរដែលក្រសួងបិទសាលាជាបណ្ដោះអាសន្ននោះ។

និស្សិត គង់ លីហេង និយាយថា៖«ខ្ញុំទៅស្រុក មិនមែនបានន័យថាខ្ញុំខ្លាចវីរុសនោះទេ ពោលគឺដោយសារសាលារៀនក៏បិទ ហើយគ្រួសារគាត់បារម្ភណាមួយចំពេលវ៉ាកងផង»។

លី ហេងបន្តថា ចំពោះស្ថានភាពពេលនេះវាពិបាកមួយកម្រិតទៅហើយ ព្រោះវាទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ សង្គម ហើយដើម្បីទប់ស្កាត់បញ្ហានេះ គ្រប់គ្នាត្រូវអនុវត្តតាមអ្វីដែលក្រសួងសុខាភិបាលបានផ្ដល់ដំបូន្មានឲ្យដូចជាមិនឱ្យប្រមូលផ្ដុំគ្នាជាដើម។

លីហេង ក៏បានបន្ថែមដែរថា ចំណែកសុខភាពផ្លូវចិត្ត គ្រប់គ្នាត្រូវតែគិតគូរផងដែរ ប្រសិនបើមនុស្សមួយចំនួនពិបាកចិត្ត គិតច្រើនពួកគាត់ទៅជាភ័យរហូតដល់អ្នកខ្លះបារម្ភខ្លាំង សម្រាកមិនបានគ្រប់គ្រាន់ ពេលហ្នឹងហើយដែលធ្វើឲ្យសុខភាពចុះខ្សោយ ហើយងាយប្រឈមទៅនឹងការឆ្លងវីរុស។

រីឯ និស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ ទិចណូ កញ្ញា អ៊ុក លក្ខិណា យល់ឃើញថា ការដែលក្រសួងចេញវិធានការបែបនេះគឺជាការល្អ ម្យ៉ាងសាលាបិតបែបនេះជាឱកាសបានទៅស្រុកកំណើតផងដែរ។

លក្ខិណា បន្តថា ស្ថានភាពពេលនេះគឺមិនសូវល្អ ហើយរូបគេក៏មានក្តីបារម្ភដែរ មានតែការត្រៀមខ្លួនដោយ ត្រូវថែរក្សាសុខភាពខ្លួនឯង ត្រូវអនាម័យក្នុងការរស់នៅ និងចំណីអាហារគ្រប់ប្រភេទ។

និស្សិតរូបនេះក៏បានសំណូមពរដែរថា សូមប្រជាពលរដ្ឋទាំងអស់់កុំបារម្ភខ្លាំងពេក កុំភិតភ័យ កុំមានភាពផ្អើលច្របូកច្របល់ ត្រូវជឿជាក់ បើដឹងថាសុខភាពខ្លួនមិនល្អសូមកុំរត់ទៅណាផ្តេចផ្តាស ត្រូវចូលខ្លួនទៅពិនិត្យសុខភាព ត្រូវជឿជាក់លើក្រុមការងារគ្រូពេទ្យនៃក្រសួងសុខាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ និស្សិត
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង