Cc time web banner 054637

ខេត្តកណ្ដាលគ្រោងបង្កើតមណ្ឌលព្យាបាលអ្នកកូវីដបន្ថែម ក្រោយអ្នកជំងឺកើនជាង១ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្ដាល៖ បន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល រដ្ឋបាលខេត្តកណ្ដាលគ្រោងបង្កើតកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយបន្ថែមទៀតនៅវិទ្យាល័យវឌ្ឍណៈឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវិទ្យាល័យវឌ្ឍណៈឈូងលាភ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្ដាលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៧៣នាក់ ដែលតួលេខនេះនៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍណៈឈូងលាភ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនេះ ឱ្យបានសាកសមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ ត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងរៀបចំទីនេះឱ្យមានផាសុខភាព។ ត្រូវរៀបចំកងកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ២៤ ម៉ោងលើ ២៤ ម៉ោង។ មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យជំនាញ និងសម្ភារៈសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ផង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ កណ្តាល
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង