កំពង់ឆ្នាំង៖ស្ត្រីអាយុ៥៨ឆ្នាំម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជំងឹកូវិដ.១៩ ។នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅថ្ងៃទី២ ខែឧសភា ម្សិលមិញមានស្ត្រី៣នាក់ម្តាយនិងកូន បានជិះម៉ូតូកង់បីមកពីភ្នំពេញចំណុចផ្សារតូច ផ្សារទូលសង្កែរចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារតែគាត់ជាប្រជាពលរដ្ឋរស់នៅឃុំត្រងិល ស្រុកកំពង់លែង។ ហើយពួកគាត់ទាំង៣នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញមានវិជ្ជមានកូវិដ.១៩ ។ ដោយសារស្ថានភាពធ្ងន់ធ្ងរ ស្រ្តីជាម្តាយបានស្លាប់នៅវេលាម៉ោងជាង២រំលងអាធ្រាតុឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១៕