សៀមរាប៖បុរសម្នាក់ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ រ៉ាំរ៉ៃ និង មានវិជ្ជមានកូវីត-១៩ មកពី ភូមិលាបទង ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប។
ប្រភពដដែលបានអះអាងថា "ករណីស្លាប់លើកទី១ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ករណីស្លាប់បុរសម្នាក់ ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងមានវិជ្ជមានកូវីត១៩ មកពី ភូមិលាបទង ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ"។ តែយ៉ាងណាក៏ដោយ ប្រភពដដែលមិនបានបញ្ជាក់លំអិតថា អ្នកជំងឺស្លាប់ដោយសារមូលហេតុអ្វីនោះទេ។