
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី ២ ឧសភានេះ បានចេញសារមួយតាមរយៈបណ្តាលសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានលើកឡើងជាសំណួរ ក្រោយពីទទួលបានព័ត៌មានថា កំពូលកីឡាករបាល់ទាត់ Messi និង Neymar គ្រោងនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដរបស់ប្រទេសចិន។ជាមួយគ្នានោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំពីសារសំខាននៃវ៉ាក់សាំងរបស់ចិន ហើយបើគ្មានវ៉ាក់សាំងពីចិនទេ យើងគ្មានវ៉ាក់សាំងចាក់ឱ្យប្រជាជនឡើយ។
ថ្មីៗនេះសម្តេចបានទទួលបានព័ត៌មានថា កំពូលកីឡាករបាល់ទាត់ពិភពលោកគឺ Messi និង Neymar គ្រោងនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដរបស់ប្រទេសចិន។សម្តេច ហ៊ុន សែន បានលើកជាសំណួរថា៖តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ?និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱយការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត?
បើតាមសម្តេច ហ៊ុន សែន កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់ បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩។ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង?។
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចបាននិយាយមិនតិចជាង៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។ចំពោះករណីយ Messi និង Neymar សម្តេចចាត់ទុកថា គាត់ជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន សម្តេចបានទូន្មានឱ្យអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ៕