ខេត្តប៉ៃលិន៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ចាប់ពីវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ទៅ សមត្ថកិច្ចថៃ បានធ្វើការបិទច្រកជាស្ថាពរ ទាំងមនុស្ស មធ្យោបាយ ទំនិញចេញ-ចូលគ្រប់ប្រភេទ យោងតាមការជូនដំណឹង របស់អន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៥០នាទី និងតាមការពិភាក្សាភាគីថៃ និងភាគីកម្ពុជា រវាងអភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តច័ន្ទបុរី ប្រទេសថៃ មិនឲ្យដំណើរការទេ គឺត្រូវបិទតាមឯកសារ ដែលសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ជូនដំណឹងមកប៉ុស្តិ៍៕
![](https://cdn.cc-times.com/kh.cc-times.com/media/752/large/90059596_1264653110405883_4549572669544071168_o.jpg?1584764126)
![](https://cdn.cc-times.com/kh.cc-times.com/media/753/large/90461466_1264653057072555_5727826393773899776_o.jpg?1584764127)
![](https://cdn.cc-times.com/kh.cc-times.com/media/754/large/90468413_1264653077072553_2244244781527990272_o.jpg?1584764128)
![](https://cdn.cc-times.com/kh.cc-times.com/media/755/large/90470385_1264653170405877_7272737176800985088_o.jpg?1584764128)