ភ្នំពេញ៖ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅកោះពេជ្រចំនួន១២១នាក់ទៀត បានជាសះស្បើយ និងអាចត្រឡប់ទៅផ្ទះ បន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
បើតាមការបញ្ជាក់ពីគ្រូពេទ្យសមាគមស្ម័គ្រយុវជនសម្ដេចតេជោ បានឱ្យដឹងថាព្រឹកនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១២១នាក់បន្ថែមទៀត ហើយអ្នកទាំងនោះអាចត្រឡប់ទៅផ្ទះ ដោយបន្តចត្តាឡីស័កខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួន។
ទន្ទឹមនឹងនេះ អ្នកដែលបានជាសះស្បើយដែលអាចត្រឡប់ទៅផ្ទះនោះ គឺត្រូវតាមដានសុខភាពខ្លួនបន្ថែម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាលដែលបានដាក់ចេញ។
សូមជម្រាបជូនថា កាលពីថ្ងៃម្សិលមិញនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ចំនួន៩៩៤នាក់ ចំណែកករណីវិជ្ជមានថ្មីមាន៦៩៨នាក់ និងអ្នកស្លាប់កើនដល់៨៨នាក់ហើយ៕