Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន វិលមកកម្ពុជាវិញ ក្រោយចប់កិច្ចប្រជុំកំពូលអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ហ្សាកាតា៖ ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី ២៤ មេសានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ​បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែ មេសា ឆ្នំា២០២១។

ក្រៅពីកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន សម្តេចបានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

បើតាមសម្តេច នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។សម្តេចបានសម្តែងក្តីរីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។

ជាមួយគ្នានេះ នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចនេះ​ សម្តេច និងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹងធ្វើចត្តាឡីស័កដើម្បីធានាសុវត្ថិភាពសុខភាព។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង