Cctimesw1140xh150cm copy

ចិនប្រកាសជួយកម្ពុជា«ឱ្យអស់ពីសមត្ថភាព»ក្នុងការប្រយុទ្ធជំងឺកូវីដ-១៩

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន

ភ្នំពេញ៖ ដោយឃើញស្ថានភាពការរីករាលដាលជំងឺCOVID-19នៅប្រទេសកម្ពុជាមានសភាពធ្ងន់ធ្ងរ ក្រសួងការបរទេសចិនបានប្រកាសថា ចិននឹងបន្តផ្តល់ជំនួយឲ្យអស់ពីសមត្ថភាពទៅតាមតម្រូវការរបស់កម្ពុជា ដើម្បីចូលរួមការពារនិងប្រយុទ្ធក្នុងការរីករាលដាលជំងឺ COVID នៅកម្ពុជា។

លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីម្សិលមិញថា ចិនចាំមិនភ្លេចនូវ“ដំណើរបញ្ច្រាសទិស”សម្តេច ហ៊ុន សែន ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីឆ្នាំមុន ហើយប្រទេសទាំងពីរតែងតែមើលថែគ្នាទៅវិញទៅមក និង រួមសុខទុក្ខជាមួយគ្នាក្នុងកាលះទេសវិបត្តជំងឺCOVID-19នេះ។

ក្នុងសន្និសិទកាសែតក្រសួងការបរទេសចិន កាលពីម្សិលមិញ អ្នកយកព័ត៌មាននៃកាសែត《China Daily》បានសួរទៅអ្នកនាំពាក្យក្រសួងការបរទេសចិនថា៖ ថ្មីៗនេះ ការរីករាលដាលជំងឺCOVID-19នៅប្រទេសកម្ពុជាមានការកើនឡើងវិញយ៉ាងខ្លាំង សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសជាបន្ទាន់នូវការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល២សប្តាហ៍ និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋមានការធ្វើដំណើរឆ្លងខេត្ត ប៉ុន្តែករណីអ្នកជំងឺឆ្លងថ្មីនៅតែមានការកើនឡើងក្នុងចំនួនបីខ្ទង់ជារៀងរាល់ថ្ងៃ។ អង្គការសុខភាពពិភពលោកបានដាស់តឿនថា ប្រសិនបើការរីករាលដាលក្នុងសហគមន៍លើកនេះ មិនត្រូវបានទប់ស្កាត់នោះ ប្រព័ន្ធសុខាភិបាលកម្ពុជានឹងប្រឈមនឹងការជាប់គាំង។ សូមសួរថា តើភាគីចិនមានយោបល់យ៉ាងមិចដែរលើបញ្ហានេះ? តើភាគីចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺCOVIDដែរឬទេ?

លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរីករាលដាលជំងឺក្នុងប្រទេសកម្ពុជា ជឿជាក់ថាក្រោមម្លប់របស់ព្រះមហាក្សត្រករុណា សីហមុនី និងក្រោមការដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រជាជនកម្ពុជានឹងអាចយកឈ្នះនូវឧបសគ្គចំពោះមុខនេះ និងប្រយុទ្ធឈ្នះសង្រ្គាមនៃការរីករាលដាលជំងឺបានឆាប់ៗ។

លោក ចាវ លីជៀនមានប្រសាសន៌ថា ចាប់តាំងពីឆ្នាំមុន ចិននិងកម្ពុជាតែងតែមើលថែគ្នាទៅវិញទៅមក និងរួមសុខទុក្ខជាមួយគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន“ដើរបញ្ច្រាសទិស”ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅគ្រាដ៏សំខាន់ក្នុងពេលដែលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ នេះបានបង្ហាញនូវការគាំទ្រដ៏សំខាន់ចំពោះភាគីចិន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអារម្មណ៍មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធបន្ទាប់ពីឆ្លងកាត់ការការរីករាលដាលជំងឺនេះ។

លោកបានបញ្ចាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរនៃការរីករាលដាលជំងឺនេះ ក្នុងនាមជាមិត្តដែកថែប ភាគីចិនប្រាកដជាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តន៍កិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងការរីករាលដាលជំងឺជាមួយភាគីកម្ពុជា នេះមិនត្រឹមតែបង្ហាញឱ្យឃើញនូវចំណងមិត្តភាពពិសេសរវាងចិននិងកម្ពុជាប៉ុណ្ណោះទេ ក៏ជាអត្ថន័យនៃសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជាផងដែរ។

លោកបន្តថា ភាគីចិនកំពុងសហការយ៉ាងសកម្មក្នុងការផ្តល់វ៉ាក់សាំងដល់កម្ពុជា ដោយផ្តល់ជំនួយក្នុងការសាងសង់មន្ទីរពិសោធន៍រកតេស្តជំងឺCOVID-19 និងផ្តល់អំណោយជាទឹកថ្នាំធ្វើតេស្ត នឹងបន្តផ្តល់ជំនួយឲ្យអស់ពីសមត្ថភាពទៅតាមតម្រូវការរបស់កម្ពុជា ដើម្បីចូលរួមការពារ និងប្រយុទ្ធក្នុងការរីករាលដាលជំងឺនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង