Cctimesw1140xh150cm copy

កំពង់ចាមរកឃើញអ្នកជំងឺកូវីដ០៣នាក់ក្នុងស្រុកស្រីសន្ធរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ ក្នុងនោះមាន បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ, ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩។

១- ឈ្មោះ ឃាង សុខអេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ

២-ឈ្មោះ ម៉ិច ណុន ភេទ ស្រី អាយុ ៥៣ ឆ្នាំ ត្រូវជាម្តាយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា រស់នៅ ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

៣-ឈ្មោះ ជឿន វិចិត្រ ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃ អ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណ៍វិជ្ជមានកូវីដ-១៩លើអ្នកជំងឺទាំង០៣នាក់ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង០៣នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ 

រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការបន្ទាន់ សម្រេចផ្អាកជាបណ្តោះអាសន្នមណ្ឌល សុខភាពឃុំ សំបូរ ស្រុកបាធាយ និងបិទខ្ទប់ជាបណ្តោះអាសន្នភូមិទ្រា ឃុំស្វាយពោធិ៍ និងភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុក ស្រីសន្ធរ, ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ និងភូមិថ្មី(ខ) ឃុំរការគយ ស្រុកកងមាស ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង