Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

បន្ទាប់ពីទៅមើលឳពុកមានជំងឺនៅមន្ទីរពេទ្យ បុរសម្នាក់បានឆ្លងកូវីដពី«ម្ដាយរបស់ខ្លួន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរ បានរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ ដោយឆ្លងតាមការសាកសួរយ៉ាងហ្មត់ចត់ បានរកឃើញថា បុរសដែលវិជ្ជមានកូវីដ-១៩ រូបនោះ (បានឆ្លងកូវីដពីម្តាយដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅ) នៅពេលបុរសនោះបានទៅ «មើលថែឪពុកមានជំងឺ» នៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។ 

បុរសម្នាក់បានឆ្លងកូវីដពី«ម្ដាយរបស់ខ្លួន» មានឈ្មោះ ធី វណ្ណដា អាយុ ៣១ឆ្នាំ រស់នៅ ភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ។

ក្នុងសេចក្ដីប្រកាសដដែល បានបញ្ជាក់ថា បុគ្គល ធី វណ្ណដា ដែលវិជ្ជមានកូវីដ-១៩ ខាងលើ ឆ្លងពីម្តាយជាអ្នកជំងឺកូវីដ ត្រូវបានរកឃើញវិជ្ជមានវីដ១៩ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងពេលដែលបុគ្គល ធី វណ្ណដា ទៅមើលថែឪពុកមាន ជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។ បន្ទាប់ពីបុគ្គល ធី វណ្ណដា នៅថ្ងៃទី១៥ ខែមេសា បានជិះរថយន្តឈ្នួល ត្រលប់មកខេត្តកំពង់ធំវិញ ដោយមានភ្ជាប់នូវលិខិតបញ្ជាក់ពីពេទ្យ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១១ បុគ្គល ធី វណ្ណដា បានជិះម៉ូតូជាមួយអ៊ុំប្រុស (រស់នៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក) ទៅខេត្តក្រចេះតាមផ្លូវភ្នំជី ដោយបានស្នាក់នៅក្នុងខ្ទមចំការតំបន់ក្រុមហ៊ុនដំបូកស ខេត្តក្រចេះ រយៈពេលមួយយប់។ 

ក្រោយមក ថ្ងៃបន្ទាប់ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បុគ្គល ធី វណ្ណដា បានចូលទិញសម្ភារៈសែន នៅផ្ទះរបស់ឈ្មោះ ឃឹម ជាមេការក្រុមហ៊ុន ដើម្បីទៅ«សែននៅកន្លែង» ដែលឪពុកខ្លួនមានគ្រោះថ្នាក់បាក់ដើមឈើសង្កត់លើ រួចទើបត្រលប់មកកំពង់ធំវិញដោយបានចូលខ្ចប់បាយនៅ«ផ្សារទំរីង»។ ពេលមកដល់ផ្ទះ ក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅធ្វើចត្តាឡីស័កនៅ«មណ្ឌលវិទ្យាល័យជាស៊ីមកំពង់ថ្ម»។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ធំ បានចុះធ្វើការស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ០៤នាក់ ដែលក្នុងនោះមាន ០៣នាក់ ជាក្រុមគ្រួសាររបស់ខ្លួន និងម្នាក់ទៀត ជាអ្នកបើកបររថយន្តឈ្នួល ហើយអ្នកទាំងអស់នោះ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កស្រុកសន្ទុក។ អាជ្ញាធរ នៅតែបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ឲ្យបានឆាប់រហ័សបំផុត អាស្រ័យហេតុនេះ អាជ្ញាធរ សូមសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ជាពិសេសវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍៕​


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង