Cctimesw1140xh150cm copy

លទ្ធផលតេស្ត៖អាជីវករលក់នៅ«ផ្សារបណ្តោះអាសន្នកីឡដ្ឋាន»ក្រុងតាខ្មៅអវិជ្ជមានទាំងអស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុងតាខ្មៅ៖ អាជីវករលក់ដូរ នៅផ្សារបណ្តោះអាសន្ន សរុប៣៩៨នាក់ ក្រោយពីយកសំណាក ធ្វើតេស្តរកមេរោគកូវិដ-១៩ គឺពួកគាត់ទាំងអស់នោះ គឺទទួលបានលទ្ធផល អវិជ្ជមានទាំងអស់គ្នា តាមរយៈការធ្វើតេស្តជាមួយឧបករណ៍RAPID TEST ដែលបង្ហាញភ្លាមៗ នូវលទ្ធផល វិជ្ជមានឬអវិជ្ជមានក្នុងអំឡុងវង្វង់១០ឬ១៥នាទីប៉ុណ្ណោះ។ នេះបើតាមការអោយដឹងពីលោករស់ឡង់ឌី ប្រធានការិយាលយ័ ព័ត៌មាន ទូរទស្សន៍ជាតិខេត្តកណ្តាល។

គួរបញ្ជាក់ថា៖ ការប្រមូល យកបងប្អូន អាជីវករលក់ដូរ ៣៩៨នាក់ យកសំណាកធ្វើតេស្ត រកមេរោគកូវិដ-១៩ នាពេលនេះបន្ទាប់​ពីក្រុម​គ្រូពេទ្យបានរកឃើញ បងប្អូនចំនួន១១នាក់ ពិនិត្យឃើញថា បានឡើងកំដៅ លើសពី៣៧អង្សាសេ។ក្រោយពីធ្វើតេស្តបងប្អូនរួចហើយ ប្រាកដថាអវិជ្ជមានកូវីដ-១៩ អាជ្ញាធរក្រុងតាខ្មៅ និងប្រគល់លិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តងនិងត្រូវអនុញាត្តអោយចូលលក់នៅក្នុងផ្សារនេះជាប្រក្រតីឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង