Cctimesw1140xh150cm copy

ក្ដីបារម្ភរបស់គ្រូពេទ្យជួរមុខ៖«ជំងឺធ្ងន់ធ្ងរ»កើនកាន់តែច្រើន ខណៈពេទ្យមានតិច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី ឆន សុធារី ជាវេជ្ជបណ្ឌិតឯកទេសទទួលបន្ទុកផ្នែកជំងឺសួត និងផ្លូវដង្ហើម។

ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកឈ្មោះ វេជ្ជ ឆន សុធារី ដែលជាវេជ្ជបណ្ឌិតឯកទេសទទួលបន្ទុកផ្នែកជំងឺសួត និងផ្លូវដង្ហើម បានបង្ហោះសារសម្តែងនូវក្តីព្រួយបារម្ភរបស់គ្រូពេទ្យជួរមុខដែលកំពុងបំពេញភារកិច្ចក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩នៅកម្ពុជា។ ក្ដីបារម្ភរបស់គ្រូពេទ្យជួរមុខបានលើកឡើងថា«ជំងឺធ្ងន់ធ្ងរ»កើនកាន់តែច្រើន ខណៈក្រុមគ្រូពេទ្យមានចំនួនតិច ខ្វះកន្លែងព្យាបាល ខ្វះសម្ភារបរិក្ខារពេទ្យ។

បើតាមប្រសាសន៍គ្រូពេទ្យជួរមុខបានថ្លែងថា កំណើនអ្នកជំងឺកូវីដ-១៩កើនឡើងយ៉ាងខ្លាំង ប៉ុន្តែអ្នកជាសះស្បើយមានចំនួនតិចតួច។ ក្រុមគ្រូពេទ្យមានការព្រួយបារម្ភខ្លាចខ្វះកន្លែងគ្រប់គ្រាន់សម្រាប់មើលថែអ្នកជំងឺ។ ម្យ៉ាងទៀត អ្នកជំងឺកើនទៅៗ តែសម្ភារបរិក្ខារពេទ្យអាចនឹងខ្វះក្នុងពេលខាងមុខ។

ទន្ទឹមនេះ គ្រូពេទ្យជួរមុខក៏បានលើកឡើងថា ជំងឺធ្ងន់ធ្ងរកាន់តែច្រើន ត្រូវការគ្រូវពេទ្យកាន់តែច្រើន តែពេទ្យមានកំណត់ ហើយពេទ្យក៏ក្លាយជាអ្នកជំងឺបណ្តើរៗ តើត្រូវធ្វើយ៉ាងណាបើមានតែអ្នកជំងឺគ្មានពេទ្យ? ខ្វះកន្លែងព្យាបាល ខ្វះសម្ភារបរិក្ខារពេទ្យ ខ្វះគ្រូពេទ្យ ជាក្ដីបារម្ភរបស់ក្រុមគ្រូពេទ្យជួរមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង