Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

រកឃើញករណីឆ្លងកូវីដម្នាក់ជាលើកដំបូងនៅខេត្តក្រចេះជាអ្នកធ្វើការនៅរោងចក្រ«ឌីន ហាន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែមេសានេះ បានរកឃើញករណីឆ្លងកូវីដ១៩ លើកដំបូងនៅខេត្តក្រចេះ ជាកម្មការិនីរោងចក្រ «ឌីនហាន» ដែលបានទៅស្រុកនៅខេត្តក្រចេះ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដែលអាសយដ្ឋាននៅភូមិវាលបីចក្រីហេង ឃុំត្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត បានឱ្យដឹងថា កម្មការិនីម្នាក់ដែលវិជ្ជមានកូវីដខាងលើ មានឈ្មោះថា ជុំ ចន្ទី បានធ្វើដំណើរពីរាជធានីភ្នំពេញទៅស្រុករស់នៅ មកដល់ភូមិវាលបីចក្រីហេង ឃុំ គ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ហើយមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ។ 

ក្រោយមក ក៏ផ្ទុះព័ត៌មានថា កម្មករធ្វើការនៅរោងចក្រ «ឌីន ហាន» ឆ្លងវីរុសកូវីដ១៩ ទើបមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន សម្រេចបញ្ជូនកម្មការិនី ឈ្មោះ ជុំ ចន្ទី ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្នួល។ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ជុំ ចន្ទី មានអាការៈក្ដៅខ្លួន ក្អក និងឈឺបំពង់ក មន្ត្រីជំនាញសុខាភិបាល បានយកសំណាកទៅពិនិត្យតេស្តរកមេរោគកូវីដ-១៩ ជាលទ្ធផលគឺ វិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួលបច្ចុប្បន្ននេះ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមទៅជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងយកសំណាកតេស្តរកជំងឺកូវី-១៩ ដោយចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ និង៣កុំ ឱ្យម៉ឺងម៉ាត់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា។ ក្នុងករណីមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង