រកឃើញករណីឆ្លងកូវីដម្នាក់ជាលើកដំបូងនៅខេត្តក្រចេះជាអ្នកធ្វើការនៅរោងចក្រ«ឌីន ហាន»
ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែមេសានេះ បានរកឃើញករណីឆ្លងកូវីដ១៩ លើកដំបូងនៅខេត្តក្រចេះ ជាកម្មការិនីរោងចក្រ «ឌីនហាន» ដែលបានទៅស្រុកនៅខេត្តក្រចេះ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដែលអាសយដ្ឋាននៅភូមិវាលបីចក្រីហេង ឃុំត្រញូងសែនជ័យ