Cctimesw1140xh150cm copy

អ្នកឆ្លងសរុប«២៥៣នាក់»ជាអ្នកពាក់ព័ន្ធក្នុងចង្កោមនៅ«ផ្សារអូរឫស្សី»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩នៃក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកពាក់ព័ន្ធសរុបចំនួន «២៥៣នាក់» ត្រូវបានរក​វិជ្ជមាន​កូវីដ១៩ ជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅក្នុង«ផ្សារអូរឫស្សី» រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សីនេះ អាជ្ញាធរ បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនសាច់ញាតិ ឬមិត្តភក្តិដែលពាក់ព័ន្ធជាមួយកម្មករដែលវិជ្ជមានកូវីដទាំង ២៥៣នាក់ ជាអ្នកពាក់ព័ន្ធក្នុងចង្កោមនៅ«ផ្សារអូរឫស្សី»ខាងលើ ឬ ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឫស្សី ឬអ្នកចេញចូលជាប្រចាំ ឬញឹកញាប់ទាំងអស់ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏មានតួនាទីក្នុងការចុះត្រួតពិនិត្យតាមដាន ដោយយកចិត្តទុកដាក់បំផុត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៦០៤ នាក់ ជាសះស្បើយចំនួន ១៩៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៥៩១នាក់ ហើយករណីស្លាប់ ២៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង