Cctimesw1140xh150cm copy

តំណាងWHO៖ការផ្ទុះកូវីដ-១៩នៅកម្ពុជាសព្វថ្ងៃអាចវិវត្តទៅជាគ្រោះមហន្តរាយថ្នាក់ជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
វេជ្ជបណ្ឌិត Li Ailan តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក

ភ្នំពេញ៖តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក បានវាតម្លៃពីស្ថានភាពនៃការឆ្លងកូវីដក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាដែលអាចនឹងវិវត្តទៅជាគ្រោះមហន្តរាយថ្នាក់ជាតិដែលពលរដ្ឋគ្រប់រូបត្រូវធ្វើការរួមគ្នាដើម្បីបង្ការសេណារីយោបែបនេះ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក មិនលើកទឹកចិត្តឱ្យមានការបិទទ្វារទាំងស្រុងនូវរោងចក្រនិងផ្សារម្ហូបនោះទេ តែលោកស្រីបានណែនាំគួរប្រកាន់វិធានរក្សាគម្លាត និងបិទ-បើកទីតាំងតាមស្ថានភាពហានិភ័យជាក់ស្ដែង។

បើតាមលោកស្រីវេជ្ជបណ្ឌិត Li Ailan ចំពោះតួលេខនៃករណីរកឃើញថ្មីនៅកម្ពុជាបច្ចុប្បន្នបង្កជាការព្រួយបារម្ភជាអនេក ហើយកម្ពុជាកំពុង រំកិលខ្លួនមកដល់ចំណុចរបត់ផ្លូវបំបែកដ៏សំខាន់មួយនៃកិច្ចខិតខំរបស់ប្រទេសក្នុងការគ្រប់គ្រងការផ្ទុះឆ្លងដែលកំពុងមានសព្វថ្ងៃ។

លោកស្រីបានបន្ថែមថា អ្វីដែលគួរបារម្ភផងដែរនោះគឺថា ការផ្ទុះឆ្លងនេះមានបង្កប់នូវប្រភេទវីរុសវ៉ារ្យ៉ង់ ថ្មីបម្លែងខ្លួន (B.1.1.7) ដែលឆ្លងលឿនជាងមុន និងបង្កការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ម្យ៉ាងទៀត វាមានលទ្ធភាពច្រើនដែលព្រឹត្តិការណ៍នៃការផ្ទុះឆ្លងសព្វថ្ងៃអាចនឹងវិវត្តទៅជាគ្រោះមហន្តរាយថ្នាក់ជាតិដែលពលរដ្ឋគ្រប់រូបត្រូវធ្វើការរួមគ្នាដើម្បីបង្ការសេណារីយោបែបនេះ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង