Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន៖ «បុណ្យចូលឆ្នាំខ្មែរ»ឆ្នាំនេះ គឺចូលឆ្នាំតាមផ្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១០ មេសានេះ បានប្រកាសជាផ្លូវការបន្តប្រារព្ធពិធី«បុណ្យចូលឆ្នាំខ្មែរ»ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។តែយ៉ាងណាសម្តេច បានណែនាំឱ្យចូលឆ្នាំនៅតាមផ្ទះរៀងៗខ្លួន គឺជាវិធានការទប់ស្កាត់ការឆ្លងរាលដាល់ជំងឺកូវីដ១៩ នៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ពិសេសនៅថ្ងៃនេះ សម្តេចហ៊ុន សែន បានប្រកាសមិនមានការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ ហើយមន្ត្រីរាជការ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រា និងធនាគារ គឺសម្រាកធម្មតានៅថ្ងៃចូលឆ្នាំខ្មែរ នាថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះ។ ប៉ុន្តែប្រារព្ធពិធី«បុណ្យចូលឆ្នាំខ្មែរ»គឺធ្វើឡើងនៅតាមផ្ទះរៀងៗខ្លួន។

ជាថ្មីម្តងទៀត ក្នុងនាមប្រមុខរដ្ឋាភិបាល សម្តេចហ៊ុន សែន បានអំពាវនាវឲ្យមានការកត់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬតំបន់កម្សាន្តនានាក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ ក្នុងគោលដៅកាត់បន្ថយការចម្លងមេរោគ។ហើយការការពារខ្លួនតាមរយៈការលាងដៃ ដោយអាកុល ជែល សាប៊ូ ដោយវិធីផ្សេងៗ រាប់ទាំងការប្រើម៉ាស់ និងក្រម៉ា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង