Cctime 6monthsfree desktop
Cc times  web banner kh (2)

ករណីឆ្លងកូវីដ២នាក់បន្ថែមទៀតពាក់ព័ន្ធនឹង«ហាងកាហ្វេលឹង្គ១០០០»​និង«​អ្នកបើក​ឡាន​ឈ្នួល»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ករណីឆ្លងកូវីដ២នាក់បន្ថែមទៀតពាក់ព័ន្ធនឹង«ហាងកាហ្វេលឹង្គ១០០០»​និង«​អ្នកបើក​ឡាន​ឈ្នួល»

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើបុរស២នាក់ ដែលបានទៅហាងកាហ្វេលឹង្គ១០០០ ជាទីតាំងដែលបុរសបើករថយន្តតាក់ស៊ីមានផ្ទុកវីរុសកូវីដ១៩ម្នាក់ ធ្លាប់បានចូលទៅហាងកាហ្វេនោះ កាលពីថ្ងៃទី១៥ មីនា ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ការឆ្លងរាលដាលនេះ គឺជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលបុរស ២នាក់ខាងលើនេះ បានឆ្លងវីរុសកូវីដ១៩ អាចជាករណីឆ្លង ពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ដែលជាបុរសអ្នករត់រថយន្តឈ្នួលម្នាក់ រស់នៅសង្កាត់គោកចក ក្រុងសៀមរាប រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមីនា ២០២១កន្លងទៅ ដោយធ្លាប់ដឹកភ្ញៀវពីទីក្រុងភ្នំពេញទៅខេត្តសៀមរាប និងអាចពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០ផងដែរ។

បុរសទាំងពីរដែលមានវិជ្ជមានកូវីដ-១៩ខាងលើ មានឈ្មោះ ១) លោក ទាវ សូវៀត អាយុ ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានទៅ«ហាងកាហ្វេលឹង្គ១០០០» កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ២) លោក ពុធ សំអាត អាយុ ៣២ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានទៅ«ហាងកាហ្វេលឹង្គ១០០០» កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

ជាថ្មីម្ដងទៀត រដ្ឋបាលខេត្តសៀមរាប បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង