Cctimesw1140xh150cm copy

«ចុងភៅភោនីយដ្ឋានចិន»ក្នុងសង្កាត់អូរឫស្សីម្នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៧៧នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។ ក្នុងចំណោម៧៧នាក់ដែលត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ គឺបុរសម្នាក់ដែលជាចុងភៅនៅភោជនីយដ្ឋានចិនដ៏ល្បីមួយស្ថិតនៅផ្លូវភ្លោះអូរឫស្សី។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បុរសម្នាក់ដែលវិជ្ជមានជំងឺកូវីដនោះមានឈ្មោះ មូង សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជាចុងភៅនៅភោជនីយដ្ឋានអ៊ីយ៉ានម៉ាថូវ មានទីលំនៅបច្ចុប្បន្នផ្ទះជួលជាន់ទី២ ផ្លូវលេខ ១៤៥ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅភោជនីយដ្ឋានចិនដែលមានឈ្មោះថា អ៊ីយ៉ានម៉ាថូវ ឬក៏មានការពាក់ព័ន្ធជាមួយចុងភៅវិជ្ជមានកូវីដខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង