Yearendyearend1140x150

«អ្នកដឹកអីវ៉ាន់»នៅផ្សារអូឬស្សីម្នាក់វិជ្ជមានកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកដឹកអីវ៉ាន់នៅផ្សារអូឬស្សី ត្រូវរកឃើញវិជ្ជមានកូវីដ១៩ ម្នាក់ នៅមុខនេះក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ ចុះយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ នៅស្ទឹងមានជ័យទី១ ។នៅវេលាម៉ោង ១៥÷៤០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុច ផ្ទះលេខ៧៨បេ ជាន់ទី១ បន្ទប់ជួលលេខ ២ ក្រុមទី៤ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ឈ្មោះ សេង ចាន់ពន្លឺ ប្រុស អាយុ ២២ឆ្នាំ មុខរប ដឹកអីវ៉ាន់នៅផ្សារអូឬស្សី ស្រុកកំណើត ភូមិ តាកុច ឃុំ ស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។បច្ចុប្បន្ន អ្នកជម្ងឺខាងលើត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅកាន់ មន្ទីរពេទ្យហ្លួងម៉ែ ។

ចំពោះទីតាំង បន្ទប់លេខ២ ជាន់ទី១ ត្រូវបាន សាមុីខ្លួនចាក់សោ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ ហំពទ្ធ័បណ្តោះអាសន្ន ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង