Cctimesw1140xh150cm copy

អាជីវករ«ផ្សារអូរឫស្សី»ចំនួន២០នាក់ទៀតឆ្លងកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យ៉ាងហោចណាស់មានអាជីវករ ផ្សារអូរឫស្សី ចំនួន២០នាក់ បន្ថែមទៀត បាន ឆ្លង កូវីដ១៩ ធ្វើឱ្យចំនួនអ្នកឆ្លងក្នុងផ្សារកើនដល់ចំនួន៣៦នាក់។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺ កូវីដ១៩ ចេញផ្សាយ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅផ្សារអូរឫស្សី ឬ អ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តា ប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

ទីតាំងធ្វើតេស្ត រួមមាន វិទ្យាល័យ បាក់ទូក វិទ្យាល័យ បឹង ត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង