Cctimesw1140xh150cm copy

ខេត្តកណ្តាលទទួល«អគារវះកាត់»ថ្មីដែលជំនួយរបស់លោកជំទាវ សៀង ចាន់ហេង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង  លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី ៥ មេសានេះ បានទទួលអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត នៃមន្ទីរពេទ្យជ័យជំនះ ដែលជាអំណោយរបស់ លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។អគារវះកាត់ សុភាវី មានទំហំធំ ១៣គុណនិង ៤០ម៉ែត្រ កម្ពស់៥ជាន់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលមានចិត្តសប្បុរសធម៌ បានសាងសង់នូវអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត ជូនដល់រដ្ឋបាលខេត្តកណ្ដាលនាពេលនេះ។

បើតាមអភិបាលខេត្តកណ្ដាល ដោយមានការកើនឡើង អ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល និងមានតម្រូវការចាំបាច់ នូវអគារសម្រាប់ព្យាបាលអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩។ រដ្ឋបាលខេត្តកណ្ដាល នឹងត្រៀមយកអគារចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នកដែលបានរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

សម្រាប់ឯកឧត្តម គង់ សោភ័ណ្ឌ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ទូទាំងខេត្តកណ្ដាល មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ៣៥៤នាក់ និងបានព្យាបាលបានជាសះស្បើយ សរុបចំនួន ២៩១នាក់ ហើយខេត្តកណ្ដាលមិនមានអ្នកស្លាប់ដោយមេរោគកូវីដ-១៩ឡើយ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល សរុបចំនួន ១៦,៧៣៣នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន១៥,៦០៧នាក់។

ដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកជំងឺកូវីដ-១៩ កំពុងបន្តកើនឡើង ហើយអគារមន្ទីរពេទ្យជ័យជំនះបច្ចុប្បន្ន ពុំមានកន្លែងគ្រប់គ្រាន់សម្រាប់បន្តដាក់អ្នកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្ដាលគ្រោងយកអគារ ចំនួន២ គឺអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត កំពុងដំណើរការសាងសង់ជិតបញ្ចប់នេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានឱ្យដឹងថា អគារវះកាត់ សុភាវី មានទំហំធំ ១៣គុណនិង ៤០ម៉ែត្រ កម្ពស់៥ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេតុងដែក បានសាងសង់សម្រេចបាន ៨៥% ស្មើនឹង៩៥១.៤០៥$។ អគារសម្ភព សុភាវ័ន្ត មានទំហំធំ ១៣គុណនិង ៣៥ម៉ែត្រ កម្ពស់៤ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេតុងដែក បានសាងសង់សម្រេចបាន ៧០% ស្មើនឹង៥៥៥.០៧២$។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​ កណ្តាល
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង