Yearendyearend1140x150
Img 0571

អាជីវករ និងសន្តិសុខ«ផ្សារអូរឫស្សី»ចំនួន១០នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាជីវករ និងសន្តិសុខ ចំនួន១០នាក់ នៅផ្សារអូរឫស្សី រាជធានីភ្នំពេញ ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩»គិតត្រឹមថ្ងៃទី ០៣ មេសានេះ។ អាជីវករទាំងអស់នេះ ជាអ្នកលក់ខោអាវ អ្នកលក់គ្រឿងទេស និងជាសន្តិសុខប្រចាំផ្សារ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃនេះ។

ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ០៣ មេសានេះបានរកឃើញមានវិជ្ជមានកូវីដ-១៩ដែលជាអាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សីចំនួន ០៨នាក់ និងកាលពីថ្ងៃទី៣១ ខែមីនាបានរកឃើញអាជីវករចំនួន ០២នាក់។ ចំពោះអ្នកដែលរកឃើញមានវិជ្ជមានកូវីដទាំង៨នាក់នៅថ្ងៃនេះរួមមាន៖ ១. ឈ្មោះ ម៉ា អ៊ុម ភេទស្រី អាយុ៥៣ឆ្នាំ អាជីវករនៅផ្សារអូរឫស្សី។ ២. ឈ្មោះ ម៉ា សុខុម ភេទប្រុស អាយុ៦០ឆ្នាំ ជាសន្តិសុខនៅផ្សារអូរឬស្សី ។

៣. ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ៤០ឆ្នាំ លក់ចាប់ហួយនៅផ្សារអូរឬស្សី តូបលេខ២៤៦ ។ ៤. ឈ្មោះ វិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាសន្តិសុខនៅផ្សារអូរឬស្សី។ ៥. ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ៤៨ឆ្នាំ លក់ឆ្នាំងដាំបាយអគ្គិសនី នៅផ្សារអូរឬស្សី ក.០៣ តូបលេខ១៣០-១៣១។ ៦. ឈ្មោះ អ៊ឹង គីមស៊ន ភេទប្រុស អាយុ ៤៧ឆ្នាំ លក់គ្រឿងអគ្គិសនី នៅផ្សារអូរឬស្សី ក.០៣ តូបលេខ១៣៤។ ៧. ឈ្មោះ ឃឹម ភារម្យ ភេទប្រុស អាយុ ២៤ឆ្នាំ ជាសន្តិសុខនៅផ្សារអូរឬស្សី ។ ៨. ឈ្មោះ ហាន ដានី ភេទស្រី អាយុ ៣៥ឆ្នាំ ជាអាជីករផ្សារអូរឫស្សី។

ចំណែកអាជីវករ២នាក់ នៅផ្សារអូរឬស្សី ដែលត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩»ថ្ងៃទី៣១ ខែមីនាកន្លងទៅនេះ ។ បើតាមលោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានបញ្ជាក់ថា អាជីវករទាំង២នាក់ នេះ គឺម្នាក់ជាអ្នកលក់ខោអាវ និង ម្នាក់ជាអ្នកលក់គ្រឿងទេស។

ជាមួយគ្នារដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រៃ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។

សូមបញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋមានបញ្ហាសុខភាព ដូចជា ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទាំងឡាយណាដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង