ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ មីនានេះ បានប្រកាសផ្អាកការចូលទស្សនា និងដើរកំសាន្តក្នុងព្រះរាជវាំងមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។
យោងតាមសេចក្តីជូនដំណឹង ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង និង បិទការចូលទស្សនាដើរកំសាន្តក្នុងព្រះរាជវាំងមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺឆ្លងប្រភេទថ្មីកូវីដ១៩ ។ ដោយយោងលើលិខិត លេខ ០៤៣. ស.ខ.ល របស់ក្រសួងសុខាភិបាល ស្តីពីការបិទនៅតំបន់កំសាន្តមួយចំនួន រួមមាន សារមន្ទីរ រោងភាពយន្ត ក្លឹបកំសាន្ត និង KTV ជាដើម។