Cctimesw1140xh150cm copy

មន្ទីរពេទ្យកាល់ម៉ែតបំភ្លឺពីស្ថានភាពមន្ទីរពេទ្យ ក្រោយការផ្សាយថា«ផ្ទុះជំងឺកូវីដ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សូមអានសារទាំងស្រុងរបស់មន្ទីរពេទ្យដូចតទៅ៖

ក្រុមការងារប្រយុទ្ធ និងបង្ការជំងឺ Covid-19 មន្ទីរពេទ្យកាល់ម៉ែត សូមច្រានចោលនូវព័ត៌មានជាសារសំលេង ផ្សព្វផ្សាយតាមប្រព័ន្ធនានាមួយចំនួន ដែលផ្សាយលើសពីការពិត ដោយលើកឡើងថាមានការផ្ទុះជំងឺ Covid-19 នៅមន្ទីរពេទ្យកាល់ម៉ែត។

«ក្រុមការងារសូមបញ្ជាក់ថា មិនមានការផ្ទុះជំងឺ Covid-19 ក្នុងមន្ទីរពេទ្យកាល់ម៉ែត ដូចការលើកឡើងនោះទេ។ការដែលរកឃើញ គិលានុបដ្ឋាកម្នាក់មានវិជ្ជមាន Covid-19 ក្នងពេលបំពេញភារកិច្ចជួយសង្រ្គោះស្រ្តីម្នាក់ដែលក្រោយមកមានលទ្ធផលវិជ្ជមានបញ្ជូនទៅមន្ទ្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតនោះ គឺស្ថិតក្រោមការគ្រប់គ្រងស្ថានភាពទាន់ពេលវេលា តាមវិធានសុវត្ថិភាពភាពរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់បំផុត ក្នុងគោលដៅកាត់ផ្តាច់មិនអោយមានការឆ្លងបន្តដល់អ្នកដទៃឡើយ ។ ជាការងារដែលអ្នកជំនាញមន្ទីរពេទ្យ គ្រប់គ្រងបានតាមក្បួនខ្នាតដោយច្បាស់លាស់។»

នេះសឲ្យឃើញអំពីការលះបង់ប្រកបដោយសុច្ឆន្ទៈ និងមនសិកាវិជ្ជាជីវៈខ្ពស់របស់បុគ្គលិកសុខាភិបាលខាងលើ ដែលទោះក្នុងស្ថានភាពមានហានិភ័យខ្ពស់ចំពោះមុខយ៉ាងណា ក៏ប្តូរផ្តាច់សង្គ្រោះជីវិតអ្នកជំងឺអោយអស់លទ្ធភាព ដែលពិតជាគួរអោយកោតសរសើរ និងគោរពចំពោះវីរភាពកងទ័ពអាវសរបស់យើង។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង