Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

មន្ត្រីឧទ្យានុរក្សស្ត្រី៤២នាក់កំពុងឈរជើងតាមតំបន់ការពារធម្មជាតិដើម្បីការថែរក្សាការពារព្រៃឈើ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
 មន្ត្រីឧទ្យានុរក្សសរុបទាំងជាង ១២០០នាក់ទូទាំងប្រទេសកម្ពុជា មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ ដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត ជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរសផងដែរ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងឈរជើងល្បាតព្រៃ ទោះបីវាមិនងាយស្រួលសម្រាប់ស្រ្តីក៏ពិតមែន។(ប្រភព៖ ក្រសួងបរិស្ថាន)

កម្ពុជា៖ បើយោងតាមក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣០ មីនា ២០២១នេះ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សសរុបជាង ១២០០នាក់ទូទាំងប្រទេសកម្ពុជា មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ ដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត ជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរសផងដែរ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងឈរជើងល្បាតព្រៃ ទោះបីវាមិនងាយស្រួលសម្រាប់ស្រ្តីក៏ពិតមែន។

និយាយដល់មន្ត្រីឧទ្យានុរក្ស គេតែងសំដៅទៅដល់បុរសភាគច្រើន ព្រោះការងារបំពេញភារកិច្ចឈរជើងល្បាតព្រៃ គឺមិនងាយស្រួលនោះទេ។ ទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃនៅក្នុងប្រទេស មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ តនិងបញ្ញាដើរល្បាតទាំងយប់ ទាំងថ្ងៃក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួ ទន្លេ ជ្រលងដងអូរនានា។ លើសពីនេះ មន្ត្រីឧទ្យានុរក្ស អាចនឹងប្រឈមគ្រោះថ្នាក់ជាច្រើន រាប់តាំងពីជំងឺដង្កាត់ដែលឆ្លងក្នុងព្រៃ វង្វេងព្រៃដាច់បាយក៏មាន ហើយជួនកាលប្រឈមនឹងជនល្មើសរហូតដល់មានការតតាំងដាក់គ្នាជាដើម។

តាមរយៈសកម្មភាពនេះដែរ ក្រសួងបរិស្ថាន ពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្សស្រ្តី និងបុរសទាំងអស់ ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ នេះគឺជាវីរៈភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន ដែលមន្ត្រីឧទ្យានុរក្សទាំងជាស្រ្តីផង និងជាបុរសផងនោះ គឺមិនមែនគ្រាន់តែបំពេញជាតួនាទីនោះទេ តែធ្វើក្នុងនាមជាឪពុក ជាម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូណ៌បែប សម្រាប់កូនចៅជំនាន់ក្រោយតទៅមុខទៀត៕ 

មន្ត្រីឧទ្យានុរក្សជាស្ត្រីដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស (ប្រភព៖ ក្រសួងបរិស្ថាន)
មន្ត្រីឧទ្យានុរក្សជាស្ត្រីដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងឈរជើងល្បាតព្រៃ ទោះបីវាមិនងាយស្រួលសម្រាប់ស្រ្តីក៏ពិតមែន។ (ប្រភព៖ ក្រសួងបរិស្ថាន)
មន្ត្រីឧទ្យានុរក្សជាស្ត្រីដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិនៅ«ដែនជម្រកសត្វព្រៃសៀមប៉ាង»ជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស (ប្រភព៖ ក្រសួងបរិស្ថាន)
មន្ត្រីឧទ្យានុរក្សជាស្ត្រីដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងឈរជើងល្បាតព្រៃ ទោះបីវាមិនងាយស្រួលសម្រាប់ស្រ្តីក៏ពិតមែន។(ប្រភព៖ ក្រសួងបរិស្ថាន)
មន្ត្រីឧទ្យានុរក្សជាស្ត្រីដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស (ប្រភព៖ ក្រសួងបរិស្ថាន)
មន្ត្រីឧទ្យានុរក្សជាស្ត្រីដែលកំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស (ប្រភព៖ ក្រសួងបរិស្ថាន)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង