Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជានាំចេញផលិតផលកសិកម្មប្រមាណ៤៥ម៉ឺនតោនក្នុងដើមឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកិសកម្ម

ភ្នំពេញ៖ គិតក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបប្រមាណជាង៤៥ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន ស្រូវ ដំឡូងមីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង។

ក្នុងនោះ ផលិតផលកសិកម្មកម្ពុជាដែលនាំចេញពីខេត្តរតនគីរីរួមមាន ចេកអំបូងលឿង: ២៥ ៥៦០ តោន, ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន, ម្នាស់ស្រស់: ៥៩២ តោន, គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន, ស្វាយកែវរមៀតស្រស់: ៦៣៧ តោន, ក្រូចថ្លុង: ៧៧ តោន, ខ្នុរ: ២៤៨ តោន។ ខេត្តតាកែវនាំចេញ ស្រូវ: ២០៦ ១៦២ តោន, ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន។ ខេត្តកំពតនាំចេញ ស្រូវ: ៥៩ ៧១០ តោន។ ខេត្តបាត់ដំបងនាំចេញ ដំឡូងមីស្រស់: ១១១ ៨២០ តោន, ផ្លែស្វាយស្រស់: ១ ៥៤៣ តោន។

ជាមួយគ្នានោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកិសកម្មបានជម្រាបពីវឌ្ឍនភាព និងសកម្មភាពនៃការនាំចេញកសិផល ក្នុងខេត្តពីរដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសវៀតណាម គឺខេត្តស្វាយរៀង និងខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២១ កន្លងទៅ ជាមួយនឹងការបញ្ជាក់ពីលទ្ធផលដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករ និងអ្នកពាក់ព័ន្ធ ដោយបានអនុវត្តគោលនយោបាយវិស័យកសិកម្ម និងជាពិសេស អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យកសិករបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផលិតនូវផលិតកម្មកសិកម្មដើម្បីធានាបាននូវសន្តិសុខស្បៀង។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលជាសកលនៃមេរោគកូវីដ ១៩ គឺបានធ្វើឲ្យកសិផលនៅកម្ពុជាមានការកើនឡើង រួមជាមួយនឹងការកើនឡើងនៃការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត បើទោះបីប្រទេសកម្ពុជា និងបណ្តាជិតខាង បាននិងកំពុងប្រឈមជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ៕

ប្រភពរូបភាព៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកិសកម្ម


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង