Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន៤០នាក់ និងជាសះស្បើយ៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤០នាក់បន្ថែមទៀត ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ០៦នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៤០នាក់ នៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ២៨នាក់ ហើយនៅខេត្តកោះកុង ០៦នាក់, ខេត្តកណ្ដាល ០១នាក់, ខេត្តកំពត ០១នាក់, ខេត្តតាកែវ ០១នាក់, ខេត្តស្វាយរៀង ០១នាក់, ខេត្តសៀមរាប ០១នាក់ និង ខេត្តត្បូងឃ្មុំ ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២២៧៣នាក់ ជាសះស្បើយចំនួន ១១៧២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៨៧នាក់ ហើយករណីស្លាប់ ១១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង