Cctimesw1140xh150cm copy

វៀតណាមចេញមុខបដិសេធ«ដ្រូន»របស់ខ្លួនចូលទឹកដីកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានចេញមុខបដិសេធថាដ្រូនរបស់ខ្លួនពុំមានវត្តមានក្នុងព្រំដែននៃប្រទេសកម្ពុជាឡើយហើយ ប្រទេសវៀតណាម និងកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធលើបញ្ហានៃការគ្រប់គ្រង និងការពារព្រំដែន សន្តិសុខ និងសណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតំបន់ព្រំដែន។ លោកស្រីបានថ្លែងថា៖ «យើងសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការពង្រឹងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍»។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Tuoi Tre news។

លោកស្រី Hang បានឆ្លើយតបទៅនឹងសំណួររបស់កាសែត Tuoi Tre (យុវជន) ទាក់ទងនឹងការដាក់ពង្រាយកងកម្លាំងយោធានាពេលថ្មីៗនេះរបស់កម្ពុជា បន្ទាប់ពីបានរកឃើញយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងដែលមិនស្គាល់អត្តសញ្ញាណបានហោះហើរចូលទៅក្នុងដែនអាកាសរបស់ប្រទេសកម្ពុជា។

យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានរកឃើញហោះហើរក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ខេត្ត Dak Lak, Dak Nong និង Binh Phuoc ក្នុងតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម។ ប្រទេសទាំងពីរមានខ្សែបន្ទាត់ព្រំដែនគោករួមដែលមានប្រវែងជាង ១.១០០ គីឡូម៉ែត្រ។

កាលពីយប់ថ្ងៃទី ២៧ មិថុនា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានបញ្ជាឱ្យពង្រាយទាហាន ៥០០ នាក់ និងអាវុធប្រឆាំងយន្តហោះ ២០០ នាក់ ទៅកាន់ព្រំដែនភាគខាងកើត បន្ទាប់ពីរកឃើញយន្តហោះគ្មានមនុស្សបើក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា វៀតណាម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង