ភ្នំពេញ៖ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពសុីម៉ាក់ សហការជាមួយក្រសួងសុខាភិបាលកម្ពុជា បាននឹងកំពុងពិភាក្សារគ្នាស្រាវជ្រាវ និង អភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩)។ការសិក្សារនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី ២៤ មីនានេះ បានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនសុីម៉ាក់ខេត្តកំពង់ឆ្នាំង ដេីម្បីរៀបចំត្រៀមលក្ខណៈធ្វេីការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩)។
បើតាមលោក ហេង រតនា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ អង្គភាពសុីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បំរេីការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វេីការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្សុី ជាដេីមបាននិងកំពុប្រេីប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ។