Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

វ៉ាក់សាំងកូវីដ១៩ Sinovacចំនួន១លាន៥សែនដូសនឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៦ មីនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យន្តហោះពិសេសរបស់ប្រទេសចិនដឹកវ៉ាក់សាំងមកកម្ពុជាកន្លងទៅ។

ភ្នំពេញ៖ វ៉ាក់សាំងចិន Sinovac ចំនួន១លាន៥សែនដូសនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern។វ៉ាក់សាំងនេះ ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន បន្ថែមលើជំនួយវ៉ាក់សាំង Sinorpharm ចំនួន១លានដូលដែលចិនផ្តល់ជំនួយមកកម្ពុជាកន្លងមក។

ពិធីទទួលវ៉ាក់សាំងនឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន ខណៈវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត (លើកទីមួយ៦០លានដូស) នៅពេលឆាប់ៗខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង