ភ្នំពេញ៖បុរសម្នាក់អាយុ៤៦ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩។នាយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារសពលោក អ.ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងរូបភាពស្រណោះសោកសៅដែលមិនបានជួបមុខគ្រួសារជាលើកចុងក្រោយ។សូមបញ្ជាក់ថា គ្រួសារសពត្រូវសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ៖ ថវិកាចំនួន ៥.០០០.០០០ រៀល អង្ករ ១៥០គីឡូក្រាម មី ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកសុទ្ធ ៣កេស និងគ្រឿងឧបភោគបរិភោគ។