ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ មីនានេះ បានប្រកាសមិនត្រូវអនុញ្ញាតអ្នកមានកម្តៅលើសពី ៣៧.៥អង្សាសេឲ្យចូលក្នុងស្ថានទូតឡើយ។នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូត។
បើតាមសេចក្តីប្រកាសដដែល បានបញ្ជាក់ថា ស្ថានទូតបានស្នើសុំវាស់កំដៅនៅច្រកសន្តិសុខ ហើយប្រសិនបើប្រសិនបើមានកម្តៅលើសពី ៣៧.៥អង្សាសេ នោះនឹងមិនត្រូវអនុញ្ញាតឲ្យចូលក្នុងស្ថានទូតឡើយ ដើម្បីបង្ការការរីករាលដាលនៃ COVID-19 ដោយស្ថានទូតជប៉ុន នឹងប្រើប្រាស់ឧបករណ៍វាស់កំដៅសម្រាប់ភ្ញៀវគ្រប់រូបដែលចូលមកកាន់ស្ថានទូត ដោយគិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ៕