ភ្នំពេញ៖ នៅឆ្នាំ២០១៩ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បាននាំចេញផលិតផលទៅកាន់ពិភពលោកមានចំនួនលើស១,២ពាន់លានដុល្លារ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
ក្នុងសេចក្តីប្រកាសបានគូសបញ្ជាក់ថា ការនាំចេញផលិតផលរបស់កម្ពុជាទៅពិភពលោកមានការកើនឡើង បើធៀបឆ្នាំ២០១៦ គឺចាប់ផ្ដើមពីកម្រិតទាបខ្លាំង ប្រហែល៥០លានដុល្លារប៉ុណ្ណោះ ហើយកំណើននៃការនាំចេញដ៏សម្បើមនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម និងសមាគមកាត់ដេរ ក្នុងការដាក់ញត្តិបញ្ចុះបញ្ចូលទៅសភាសហរដ្ឋអាមេរិក ដែលនាំឲ្យមានការពិនិត្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) របស់អាមេរិកក្នុងឆ្នាំ២០១៦។