ភ្នំពេញ៖ តាមរបាយការណ៍បឋម លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា បុរសជនជាតិខ្មែរឥស្លាម ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី ហើយសង្ស័យថាមានផ្ទុកវិរុសកូវីដ១៩នោះ បន្ទាប់ពីខាងក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺអវិជ្ជមានវីរសកូវីដ១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ខេត្តស្ទឹងត្រែង។