Cctimesw1140xh150cm copy

រកឃើញ«អ្នកវិជ្ជមានកូវីដ-១៩»ចំនួន០៣នាក់នៅខណ្ឌឫស្សីកែវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី ១៦ មីនានេះ បានប្រកាសរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់  នៅឃ្លាំងលក់រថយន្ត RVLG (ពាក់ព័ន្ធនឹងករណី អ្នកជម្ងឺ ឈ្មោះ ចាន់ មករា)ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យ បានមកទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ មានដូចជា៖

១/ បុរស អាយុ៤៣ឆ្នាំ

២/ កុមារី អាយុ១៦ឆ្នាំ

៣/ កុមារា អាយុ១២ឆ្នាំ ហើយ អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់) ដោយឡែកទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្នកាលពីថ្ងៃម្សិលមិញ ក្រោយពីមានការយកសំណាករួចមក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង