ភ្នំពេញ៖អាជ្ញាធរខណ្ឌទួលគោក នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ បានប្រកាសរកឃើញជនជាតិចិន ១នាក់ វិជ្ជមានកូវីដ១៩ ដែលបានមកស្នាក់នៅក្នុង សណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។
លោក កែវ សុភា លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ និងលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌ និងក្រុមប្រចាំបញ្ជា រួមនិងក្រុមគ្រូពេទ្យបានមកយកជនជាតិចិន ១នាក់ វិជ្ជមានកូវីដ១៩ បានមកស្នាក់នៅក្នុង សណ្ឋាគារ មីដលែន (MidLand Hotel ) ឋិតនៅផ្លូវ ៥១៦ ភូមិ ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕
អភិបាលរងខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ បេីសិនជាគ្មានភារៈកិច្ចចាំបាច់ សូមមេត្តាកុំចេញក្រៅផ្ទះ នឹងរង់ចាំស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសប្រសាន៍ដឹកនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ៕