Cctimesw1140xh150cm copy

ក្រសួងឱ្យអ្នកជិះយន្តហោះលេខ PG933 មកពីថៃនៅថ្ងៃទី៩ មកពិនិត្យសុខភាព ក្រោយមានអ្នកឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ិស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ មីនានេះ បានអំពាវនាវឱ្យដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើង​ហោះ​ហើរលេខ​ PG933 ត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង